ក្រសួងវប្បធម៏ នឹងហៅតារាសម្តែងកញ្ញា វ៉ាន់ វលក្ខណ៍ និងអ្នកដឹកនាំបទចម្រៀង ”ស្រីមុខលុយ”ទៅ……

0
1381

ភ្នំពេញ ៖ ឈុតក្រៅឆាករបស់បទចម្រៀង “ស្រីមុខលុយ” ដែល បង្ហាញពីរូបភាពស្រើបស្រាលខ្លាំងទទួលបានការរិះគន់មិនសំច្ចៃមាត់ពីសំណាក់ មហាជនជាច្រើនកន្លងមក។ ដំណឹងចុងក្រោយបានលើកឡើងថា ៖ ក្រសួងវប្បធម៏ ត្រៀមកោះហៅសិល្បករ និងផលិតករ នៃបទចម្រៀងមួយនេះមកធ្វើការអប់រំណែនាំឲ្យបញ្ចប់ការ សម្តែងបទចម្រៀងបែបស្រើបស្រាយនោះ។

​រូបភាព​នៃ​ឈុត​ឆាក​ស្រើបស្រាល​ពី​បទ​ចម្រៀង”ស្រី​មុខលុយ” សម្តែងដោយកញ្ញា វ៉ាន់ វលក្ខណ៍ និងដឹកនាំសម្តែងដោយក្រុមផលិតករផលិតកម្ម សាស្ដា បានធ្វើឲ្យលេចចេញការរិះគន់ ខ្លាំងរហូតមហាជនខ្លះប្រដូចទៅនឹងការថតកុនសិច ព្រោះតែ ឈុតឆាកជាច្រើនបង្ហាពីការឱបថើប លូកស្ទាប ស្ទើគ្មានសល់លើរូបរាងកាយ។ កន្លងមកផលិតករប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា ក៏ធ្លាប់បានរិះគន់ខ្លាំងលើបទចម្រៀងមួយនេះថាជាបទចម្រៀងដែលមានតែឱប ថើបគ្នាលើគ្រែ ក្នុងបន្ទប់ទឹក បែបនេះ ? ។ ធ្វើអ៊ីចឹងទៅទើបល្បី ? ការក្បត់ឧត្ដមកិតិ្ដ វាអាច មានច្រើន រូបភាពមិនចាំបាច់តែមានលុយច្រើន បានគេហៅក្បត់ឧត្ដមកិត្ដិ ទេ ? ចង់ឃើញមុខអ្នកដឹកនាំសម្តែងហ្នឹងមុខម៉េចបានខួរក្បាលគិតចេញតែរឿងអ៊ីចឹង ? ខ្ញុំនិយាយព្រោះខ្ញុំទើស ហើយក្នុងនាមខ្ញុំជាអ្នកផលិតមួយរូបដែរខ្ញុំខ្មាសគេជំនួស ។ គ្មានអ្វីថ្មីបែរជានាំរឿងថោកដល់វិស័យសិល្បៈ មិនបានលើកស្ទួយមកជាន់ពន្លិច យកសិល្បៈជាឈ្នាន់ធ្វើរឿងថោកទាប ។ សុំទោសបើខ្ញុំនិយាយខុស តែខ្ញុំវាទើសភ្នែកពេក ក្រសួង វប្បធម៌គួរចាត់វិធានការលើអ្នកដឹកនាំសម្តែង ឬផលិតកម្មនេះ »។

តាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីក្រុមប្រឹក្សាភិបាលវិន័យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថាសំណើរនៃការក្រុមការងារបានធ្វើរួចរាល់ហើយគឺនៅតែការសម្រេចចុងក្រោយរបស់លោកស្រី រដ្ឋមន្ត្រីប៉ុណ្ណោះ។ មន្រ្ដីវប្បធម៏ បាន បញ្ជាក់ថា៖ ប្រសិនបើសំណើរនេះទទួល បានការឯកភាព នោះទាំងសិល្បករ ទាំងផលិតករ នឹងត្រូវអញ្ជើញឲ្យមកទទួលការប្រមាន ពីមន្ត្រីក្រសួងវប្បធម៏ ដើម្បីបញ្ចប់ការផលិតវីដេអូបែបស្រើបស្រាលបន្ត ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណី និងប្រាសចាកអំពីការផលិតបែបសិល្បៈនោះ។ ការព្រមាននេះក៏ជាគំរូ ដើម្បីអប់រំដល់សិល្បករ និងផលិតករដទៃ ទៀត ប៉ុន្តែមិនមានការដាក់បម្រាមផ្អាកដល់សកម្មភាពផលិត ឬការសម្តែងរបស់តារាសម្តែងដូចករណីកញ្ញា ដេនី ក្វាន់កន្លងមកនោះទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here