BLACKPINK គឺជាក្រុមចម្រៀងស្រី​ដែលមានប្រជាប្រិយភាពនិងមានអ្នក​តាមដានច្រើនបំផុតក្នុងពិភពលោក

0
448

វា​ហាក់​បី​ដូច​ជា​ក្រុម​តារា​ចម្រៀង​ស្រី​ BLACKPINK គឺ​ជា​អ្វី​មួយ​ដែល​មិន​អាច​បញ្ឈប់​បាន​អញ្ចឹង។​ ពួកគេ​បាន​បំបែក​កំណត់​ត្រា​ជា​ច្រើន​ និង​បាន​វាយ​លុក​យ៉ាង​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​នា​ពេល​បច្ចុប្បន្ន។​ ដូច​ជា​បាន​ឃើញ​ជាក់​ស្ដែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ នៅ​ពេល​ដែល​សមាជិក​នៃ​ក្រុម​ម្នាក់​ៗ​បាន​ចាប់​ផ្ដើម​លេង​ Instagrams របស់​ពួកគេ​រៀង​ខ្លួន​ដោយ​គ្រាន់​តែ​ដាក់​នៅ​រូប​ភាព​ដូច​គ្នា​ ប៉ុន្តែ​ពួកគេ​ម្នាក់​ៗ​បាន​ទទួល​បាន​អ្នក​គាំ​ទ្រ​រាប់​លាន​នាក់​នៅ​ក្នុង​ Instagrams។​

ឥឡូវ​នេះ​កំណត់​ត្រា​ថ្មី​មួយ​ទៀត​ត្រូវ​បាន​ពួកគេ​បំបែក​បាន​ទៀត​ហើយ​ ដោយ​សមាជិក​ម្នាក់​ៗ​មាន​អ្នក​គាំទ្រ​ប្រហែល​ ៤​លាន​នាក់​បើ​ទោះ​បី​ជា​ពួកគេ​បាន​ Posts នៅ​ក្នុង​គណនី​ផ្ទាល់​ខ្លួន​នីមួយ​ៗ​មិន​ដល់​ ២៥ Posts​ ក៏​ដោយ។

​នៅ​លើវេទិកា​​ទិន្នន័យ​​របស់​ Instagrams បាន​បង្ហាញ​ថា​ Instagrams ផ្លូវ​ការ​របស់​ BLACKPINK មាន​អ្នក​គាំ​ទ្រ​​ច្រើន​បំផុត​នៅ​ក្នុង​ចំណោម​ក្រុម​ចម្រៀង​ស្រី​ដ៏ទៃ​ទៀត​នៅ​ក្នុង​ពិភព​លោក។​
ចូល​រួម​អបអរ​សាទរ​ដល់​ក្រុម​ BLACKPINK ផង​ដែរ។​

ប្រែសម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here