តារាចម្រៀង Park Boom បានបង្ហាញពីក្ដីស្រឡាញ់របស់នាងតែងតែមានជារៀងរហូតចំពោះក្រុមចម្រៀងស្រី 2NE1 ទោះត្រូវបានរំសាយចោលហើយក៏ដោយ។ គួររំលឹកផងដែរថាក្រុមតារាចម្រៀងស្រី 2NE1 ត្រូវបានរំសាយកាលពីខែ វិច្ឆិកាឆ្នាំ ២០១៦ ប៉ុន្តែវាហាក់បីដូចជា Park Boom នៅតែនឹកឃើញកាលនៅជាសមាជិកនៃក្រុមចម្រៀងស្រីរបស់ផលិតកម្ម YG Entertainment។
កាលពីថ្ងៃទី៤ ខែកក្កដានេះ នាងបានបង្ហោះរូបភាពមួយសន្លឹកដោយអមជាមួយសារដ៏សាមញ្ញមួយ ”2NE1 ជារៀងរហូត” ។ ក្នុងរូបភាពនោះនាងបានធ្វើដៃជានិមិត្តសញ្ញារបស់ក្រុម 2NE1 ហើយនៅក្នុងសារព័ត៍មានមួយផ្សេងទៀតកាលពីពេលថ្មីៗនេះបានបង្ហើបថានាងទើបតែបានបង្ហាញពីផែនការរបស់នាងដើម្បីត្រលប់មកវិស័យសិល្បះវិញក្នុងនាមនាងជាតារាចម្រៀងម្នាក់៕
ប្រែសម្រួល ៖ RathDy