នៅក្នុងបទសម្ភាសន៍ជាមួយ E Daily លោក Yang Hyun Suk បានធ្វើអោយអ្នកគាំទ្រសង្ឃឹមថាមានការផ្សព្វផ្សាយបន្ថែមទៀតពីក្រុមតារាចម្រៀងស្រី BLACKPINK ក្រោយលោកបានបញ្ជាក់ថាក្រុម BLACKPINK នឹងចេញបទចម្រៀងថ្មីៗផ្សេងទៀតមុនដំណាច់ឆ្នាំ ២០១៨។
គាត់បានបញ្ចប់ការថ្លែងអំណរគុណយ៉ាងខ្លីដល់អ្នកគាំទ្រចំពោះការគាំទ្រដែលពួកគេបានបង្ហាញដល់សមាជិកក្នុងក្រុមចម្រៀងតាំងពីពេលចាប់ផ្ដើមដំបូងរហូតមកដល់ឥឡូវនេះ។
បន្ទាប់ពីបានចេញបទចំរៀងផ្សេងទៀតនៅឆ្នាំនេះ យើងប្រហែលជាអាចធ្វើដំណើរទៅប្រទេសក្រៅបាន។ យើងមានបំណងចង់ទៅទស្សនាប្រទេសជាច្រើននៅជុំវិញពិភពលោកដើម្បីច្រៀងនិងជួបអ្នកគាំទ្រដោយផ្ទាល់។ BLACKPINK និងមានគម្រោងបន្តការផ្សព្វផ្សាយដ៏សមក្មរបស់ពួកគេនាពេលដ៏ខ្លីខាងមុខនេះ៕
ប្រែសម្រួល ៖ RathDy