Shawn Mendes ថ្មីៗនេះបានសន្យាថាការសហការគ្នា​ជាមួយ BTS អាចនឹង​កើតមានឡើង

0
315

Shawn Mendes បាន​បញ្ជាក់​ថា​ការ​សហការ​គ្នា​ជាមួយ​ BTS កំពុង​កើត​ឡើង​!!
អ្នក​គាំ​ទ្រ​ជា​ច្រើន​កំពុង​ទន្ទឹង​រង់​ចាំ​ពី​ការ​សហការ​គ្នា​រវាង​ BTS និង​ Shawn Mendes  ចាប់​តាំង​ពី​ Shawn បាន​ជួប​ក្រុម​តារា​ចម្រៀង​ប្រុស​នេះ​នៅ​ឯ​កម្មវិធី​ American Music Awards (AMAs) ដែល​បាន​បង្ក​ជា​ពាក្យ​ចចាម​អារាម​អំពី​ការ​សហការ​ជា​មួយ​គ្នា​។ តារា​ចម្រៀង​ទោល​ Shawn Mendes ក៏​ធ្លាប់​បាន​ផ្ដល់​បទ​សម្ភាស​ផ្ទាល់​ខ្លួន​មួយ​ហើយ​ក៏​ធ្លាប់​បាន​សរភាព​ថា​គាត់​រីករាយ​ក្នុង​ការ​សហការ​ជាមួយ​ BTS ។

តែ​ចាប់​តាំង​ពី​ការ​សម្ភាស​នោះ​មក​មិន​ទាន់​លេចលឺ​ពត៍​មាន​ណា​មួយ​នៃ​ការ​សហការ​គ្នា​រវាង​ពួកគេ​ទេ​។ រហូត​មក​ដល់​ពេល​នេះ​!! ក្នុង​អំឡុង​ពេល​នៃ​ការ​ចាក់​ផ្សាយ​ ក្នុងអំឡុងពេលនៃការចាក់ផ្សាយ​ “The Roz​ និង​ Mocha Show​”​ នា​ពេល​ថ្មី​ៗ​នេះ​ Shawn Mendes ត្រូវ​បាន​សួរ​នាំ​ពី​កិច្ច​សហការ​ដែល​អាច​កើត​ឡើង​របស់​គាត់​ជាមួយ​ក្រុម​តារា​ចម្រៀង​ប្រុស​​ដែល​ល្បី​បំផុត​ក្នុង​ពិភព​លោក​នា​ពេល​នេះ​។

Shawn Mendes បាន​និយាយ​ថា​ “ពួកគេ​គឺ​ជា​ក្រុម​ដែល​មិន​ងាយ​ក្នុង​ការ​ចូល​រួម​ជា​មួយ ពួក​គេ​មាន​កាងារ​រវល់​ច្រើន​”

 

ហើយ​ខ្ញុំ​មិន​មាន​ទំនុក​ច្រៀង​ក្នុង​កិច្ច​សហការ​របស់​ពួកគេ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​វា​នឹង​កើត​ឡើង​យ៉ាង​ពិត​ប្រាកដ​។ នៅ​ចំពោះ​សំណួរ​ដែល​សួរ​ថា​តើ​វា​អាច​កើត​ឡើង​នៅ​ពេល​ណា​ គាត់​បាន​ឆ្លើយ​​​បន្ថែម​ទៀត​ថា​ “ខ្ញុំ​មិន​អាច​ផ្ដល់​អោយ​អ្នក​នូវ​កាល​បរិច្ឆេទ​នៅ​ឡើយ​ទេ​ ព្រោះ​ពួក​យើង​មិន​ទាន់​បាន​ជួប​គ្នា​និយាយ​ពី​រឿង​នេះ​នឹង​និពន្ធ​បទ​ចម្រៀង​នៅ​ឡើយ​ ប៉ុន្តែ​វា​នឹង​កើត​ឡើង​ដោយ​សារ​តែ​ខ្ញុំ​ស្រលាញ់​ចូល​ចិត្ត​ពួកគេ​និង​ជា​អ្នក​គាំទ្រ​របស់​ពួកគេ​ដែរ​, ខ្ញុំ​សន្យា ”

 

 

ប្រែសម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here