Seungri សមាជិក​ក្រុម​ BigBang លេចឮពាក្យ​ចចាមអារ៉ាម​​ថា​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា

0
363

យោង​ទៅ​តាម​របាយ​ការណ៏​កាល​ពី​ថ្ងៃ​ទី​ ១៥ ​ខែ​មិថុនា​​ប្រភព​មួយ​បាន​អោយ​ដឹង​ថា​ “Seungri សមាជិក​ក្រុម​ BigBang ដែល​បច្ចុប្បន្ន​បាន​​ធ្វើ​ការ​ណាត់​ជួប​បុគ្គលិក​ការិយា​ល័យ​ម្នាក់​ដែល​មិន​មែន​ជា​អ្នក​ល្បី​ល្បាញ​អ្វី​នោះ​ទេ​។នេះ​បើ​តាម​ពាក្យ​ចចាម​អារ៉ាម​ក៏​បាន​អះ​អាង​ដែរ​ថា​មិត្ត​ស្រី​របស់​គាត់​គឺ​ជា​បុគ្គលិក​ការិយាល័យ​ក៏​ពិត​មែន​តែ​មាន​ភាព​ស្រស់​ស្អាត​មិន​ចាញ់​តារា​ល្បី​ៗ​ប៉ុន្មាន​ទេ​។

រហូត​មក​ដល់​ពេល​នេះ​ផលិត​កម្ម​ YG Entertainment បាន​និយាយ​ថា​ “យើង​កំពុង​ពិនិត្យ​មើល​ថា​តើ​មាន​ការ​ពិត​ចំពោះ​ពាក្យ​ចចាម​អារ៉ាម​នេះ​មែន​ទេ​” ។

ដោយ​សារ​តែ​វា​ជា​ពាក្យ​ចចាមអារ៉ាម​ពួក​យើង​នឹង​មិន​ទាន់​បញ្ចេញ​នូវ​រូបភាព​ឫការ​បក​ស្រាយ​​អ្វី​ច្រើន​ជាង​នេះ​នោះ​ទេ​ មាន​តែទន្ទឹង​​រង់ចាំ​​មើល​ទាំង​អស់​គ្នា​រហូត​ដល់​មាន​ការ​បញ្ជាក់​​ច្បាស់​លាស់​ណាមួយ​៕

ប្រែសម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here