Black Pink ទើប​បញ្ចេញ​ផ្ទាំង​រូបភាព​ D-Day សម្រាប់​ការ​វិល​ត្រលប់​របស់​ពួកគេ​ជា​មួយអាល់ប៊ុម​ ‘Square Up’

0
1354

ទី​បំផុត​ក្រុម​តារា​ចម្រៀង​ Black Pink បាន​ត្រលប់​មក​វិញ​ហើយ​ !
នៅ​ម៉ោង​ ១២​ ព្រឹក​ថ្ងៃ​ទី​ ១៥ ខែ​មិថុនា​ ក្រុម​ហ៊ុន​ YG Entertainment បាន​ចេញ​ផ្សាយ​ផ្ទាំង​រូប​ភាព​ D-Day សម្រាប់​ការ​វិល​ត្រលប់​មក​វិញ​របស់​ Black Pink ។​ ក្រុម​តារា​ចម្រៀង​ស្រី​នេះ​នឹង​ចេញ​អាល់​ប៊ុម​តូច​ (Mini Album)​ ទី ១ “‘Square Up” របស់​ពួក​គេ​ជា​មួយ​នឹង​បទ​ចម្រៀង​ពីរ​បទ​ ”DDU-DU DDU-DU” និង​ ”Forever Young” ។

តាម​ប្រភព​ដដែល​ក៏​បាន​ប្រាប់​អោយ​ដឹង​ថា​ក្រុម​តារា​ចម្រៀង​ស្រី​ Black Pink នឹង​ធ្វើ​ការ​សម្ដែង​​ចម្រៀង​ទាំង​ពីរ​បទ​នេះ​លើក​ដំបូង​តាម​​រយះ​កម្មវិធី​ ”Show! Music Core” នៅ​ថ្ងៃ​ទី ១៦ មិថុនា​ក្នុង​សប្ដាហ៍​នេះ​។ ពួក​គេ​ក៏​នឹង​សម្ដែង​បទ​ចម្រៀង​ទាំង​ពីរ​ដដែល​នេះ​ក្នុង​កម្ម​វិធី​ ”Inkigayo” ផងដែរបន្ទាប់​ពី​ពួកគេបង្ហាញ​ការ​សម្ដែង​លើ​ឆាក​តន្រ្តី​របស់​ស្ថានីយ​ទូរទស្សន៍​ SBS នៅ​ថ្ងៃ​ទី​ ១៧ ខែ​មិថុនា​។
តោះ​! មក​មើល​ MV Teaser បន្តិច​ថា​មាន​អ្វី​គួរ​អោយ​ទាក់​ទាញ​ខ្លះ​!!

ប្រែ​សម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here