ប្រទេសថៃ ៖ មានរឿងគួរអោយអស់សំណើចមួយបានកើតឡើងនៅប្រទេសថៃ ក្នុងស្រុក Mae Ramat ភាគខាងជើងខេត្ត Tak ហើយក៏ជារឿងដែលគេនិយាយពីមាត់មួយទៅមាត់មួយផងដែរ។ កាលដើមឡើយផ្លូវមួយខ្សែរក្នុងភូមិប្រមាណ ២០គីឡូម៉ែត្ររងការខូចខាត ដាច់ជង្ហុក ដក់ទឹកពាសវាល ជាហេតុនាំអោយអ្នកភូមិ មានការលំបាកក្នុងការដឹកជញ្ជូនកសិផលជាពន់ពេក រហូតដល់មានការស្នើរជាច្រើនដងទៅកាន់គណភូមិ ប៉ន្តែមិនមានការជួសជុលនោះទេ។
នៅពេលនោះហើយដែលនារីដ៏ស្រស់ស្អាតម្នាក់ គឺនាង Palmy បានសំដែងការរីះគន់ដោយ ចោមពុង ងូតទឹក នៅទីទឹកថ្លុក ហើយថតបង្ហោះក្នុងបណ្តាញសង្គម រហូតដល់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ល្បីរន្ទឺទូទាំងប្រទេសថៃ។ អ្វីដែលជាការទទួលបាននោះ ក្រោយពីមានរូបថតបង្ហោះយ៉ាងសុះសាយនោះ ធ្វើអោយអាជ្ញាធរខ្លាចបាក់មុខ ហើយចាក់ដីបំពេញថ្លុកយ៉ាងតក់ក្រហល់ផងដែរ ហើយធ្វើរួចរាល់តែក្នុងរយះពេល ៣ថ្ងៃតែប៉ុណ្ណោះ៕