តារាបាល់ទាត់ Cristiano Ronaldo កំពុងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងហើយ Seungri សមាជិកក្រុម BigBang កំពុងតែទទួលបានការចាប់អារម្មណ៏ជាខ្លាំងពីការចង់ធ្វើជាអាជ្ញាប័ណ្ណកណ្ដាលរបស់ Ronaldo។ កាលពីថ្ងៃទី ១០ខែកក្កដារបាយការណ៏បានបញ្ជាក់ថាកីឡាករ Cristiano Ronaldo នឹងធ្វើដំណើរទៅកាន់កូរ៉េខាងត្បូងជាលើកដំបូងក្នុងរយះពេល ១១ឆ្នាំកន្លងមកនេះសម្រាប់ព្រឹត្តិការណ៏ផ្សព្វផ្សាយផលិតផលម៉ាក Sixpad។
បន្ទាប់ពីព័ត៍មាននោះលោក Seungri ក៏បានធ្វើការប្រាប់ដំណឹងមួយដែលបានបង្ហាញពីតួនាទីរបស់លោកក្នុងនាមជាអាជ្ញាប័ណ្ណកណ្ដាលអោយ Ronaldo។ ក្នុងអំឡុងពេលនៃការផ្សាយកម្មវិធីរបស់ BigBang លោក Seungri ក៏បានបង្ហាញថាគាត់អាចក្លាយជាអ្នកគ្រប់គ្រងលើអាជ្ញាប័ណ្ណសម្រាប់ Ronaldo នៅក្នុងប្រទេសកូរ៉េខាងត្បូង។ Seungri បានពន្យល់ថាអាជ្ញាប័ណ្ណនេះផ្ដល់អោយលោកនូវសិទ្ធិក្នុងការទទួលបន្ទុកលើកាលវិភាគរបស់កីឡាករ Ronaldo នៅពេលដែលតារាបាល់ទាត់រូបនេះមកទស្សនកិច្ចនៅកូរ៉េ។
ជាអកុសល Seungri នឹងមិនអាចប្រើនូវអាជ្ញាប័ណ្ណនោះបានទេព្រោះការធ្វើដំណើរទស្សនកិច្ចរបស់ Ronaldo គឺមិនទាក់ទងនឹងកីឡាបាល់ទាត់ទេ ហើយជំនួសមកវិញសម្រាប់គោលបំណងផ្សព្វផ្សាយនូវផលិតផល Sixpad។ ហើយដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ Ronaldo នឹងត្រូវបានគ្រប់គ្រងដោយភ្នាក់ងារសិង្ហបុរីជំនួសវិញ៕
ប្រែសម្រួល ៖ RathDy