Nancy របស់​ MOMOLAND បាន​ធ្វើ​អោយ​អ្នក​គាំទ្រជាច្រើនមិនពេញ​ចិត្តដោយគ្រាន់តែ​មិន​បាន​ញញឹមពេល​សម្លឹងមើលទៅ​ក្រុម BLACKPINK

0
1053

អ្នក​និយម​លេង​បណ្ដាញ​សង្គម​កំពុង​រិះគន់​ Nancy សមាជិក​ក្រុម​ MOMOLAND បន្ទាប់​ពី​ក្រុម​អ្នក​គាំទ្រ​របស់​នាង​បាន​ថត​ជាប់​នាង​ “សម្លឹង​មើល​”​​ ទៅ​ក្រុម​ BLACKPINK នៅ​លើ​ឆាក។​ នៅ​ក្នុង​វីដេអូ​នេះ​ Nancy កំពុង​ស្ដាប់​ការ​និយាយ​នៃ​ការ​ទទួល​យក​រង្វាន់​ Music Core របស់​ក្រុម​ BLACKPINK ជាមួយ​នឹង​ទឹក​មុខ​អៀន​ខ្មាស់​និង​ការ​សម្លឹង​មើល​ចោល​មួយ។​

ដោយ​សារ​តែ​បែប​នេះ​អ្នក​និយម​លេង​អ៊ិនធើណែត​ជា​ច្រើន​បាន​គិត​ថា​ Nancy កំពុង​បង្ហាញ​ជា​សាធារណះ​នូវ​ការ​មិន​ចូល​ចិត្ត​និង​ការ​ច្រណែន​របស់​នាង​ចំពោះ​ BLACKPINK។​​​
ដោយ​ឡែក​ក៏​មាន​អ្នក​និយម​លេង​អ៊ិនធើណែត​ដទៃ​ទៀត​បាន​ចេញ​មក​ការពារ​នាង​ដោយ​បាន​និយាយ​ថា​នាង​មិន​មាន​បំណង​សម្លឹង​មើល​ទៅ​ក្រុម​ BLACKPINK ដោយ​ក្រសែ​ភ្នែក​បែប​នេះ​នោះ​ទេ​។

​ អ្នក​គាំ​ទ្រ​របស់​ Nancy ជឿជាក់​ថា​នេះ​មក​ពី​នាង​មាន​អារម្មណ៏​ហត់​នឿយ​និង​ធុញ​ទ្រាន់​បន្ទាប់​ពី​នាង​ខិត​ខំ​ធ្វើ​ការ​ច្រើន​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​របស់​ក្រុម​ អ្នក​គាំទ្រ​របស់​នាង​ក៏​បាន​បង្ហាញ​ដែរ​ថា​នាង​ក៏​បាន​ញញឹម​ផង​ដែរ។​

ចំពោះ​គំនិត​របស់​អ្នក​ទាំង​​អស់​គ្នា​វិញ​គិត​យ៉ាង​ណា​ដែរ​?​
តោះ​!មក​មើល​វីដេអូ​ពេញ​ទាំង​អស់​គ្នា​!!

ប្រែសម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here