Seungri សមាជិកក្រុម​ BigBang បានបង្ហាញនូវតារាង​បទ​ចម្រៀងទាំង​អស់​សម្រាប់​អាល់ប៊ុមចម្រៀងទី​ ១ របស់​ខ្លួនមាន​ឈ្មះថា”The Great Seungri”

0
547

Seungri សមាជិក​ក្រុម​ចម្រៀង​ BigBang បាន​បង្ហាញ​ពី​បទ​ចម្រៀង​ទាំង​អស់​សម្រាប់​អាល់ប៊ុម​ទី​ ១របស់​ខ្លួន​គឺ​ “The Great Seungri”។​
អាល់ប៊ុម​នេះ​មាន​បទ​ចម្រៀង​សរុប​ ៩​ បទ​ដែល​មាន​ចំណង​ជើង​បទ​ចម្រៀង​ដូចជា​ “1,2,3” និង​បទ​ចំណងជើងរង​ “Where R U From” Feat. Song Min Ho សមាជិក​ក្រុម​ WINNER ក៏ដូច​ជា​បទ​ដទៃ​ទៀត​ដូចជា​ “Love Is You” ,”Mollado” ,”Sweet Lie” ,”Be Friend” ,”Hotline” ,”Alone” និង​ “Good Luck To You”។​

ដូច​ដែល​អ្នក​អាច​ដឹង​ហើយ​ថា​ Seungri បាន​ចូល​រួមក្នុង​ការ​សរសេរទំនុក​ច្រៀងសម្រាប់​បទ​នីមួយ​ៗ​នៅ​ក្នុង​អាល់ប៊ុម​នេះផង​ដែរ​ បន្ថែម​ពី​លើ​នេះ​ក៏​មាន​សិល្បករ​ផ្សេង​ទៀត​ដែល​ច្រៀង​ជា​មួយ​ Seungri នៅ​ក្នុង​អាល់ប៊ុម​នេះ​ផង​ដែរ​ដែល​រួម​មាន​ដូច​ជា​ Blue.D , Dannic និង​ iKON’s B.I. ។ ការ​ចេញ​អាល់ប៊ុម​ទោល​ជា​លើក​ដំបូង​របស់​ Seungri ក្នុង​រយះ​ពេល​ ៥​ឆ្នាំ​ចុង​ក្រោយ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ទី​ ២០ខែកក្កដា​នេះ​៕

ប្រែសម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here