FIFA World Cup បាន​ប្រកាស​ពី​បទចម្រៀងដែល​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​លើ​បណ្ដាញ​សង្គម​ដែល​នឹង​ត្រូវយកមក​ប្រគុំ​នៅ​ក្នុង​ពហុកីឡាដ្ឋាន​

0
525

ថ្មី​ៗ​នេះ​ FIFA World Cup បាន​ស្នើ​សុំ​ដល់​អ្នក​គាំទ្រ​អោយ​ក្លាយ​ទៅ​ជា​ #FIFAStadiumDJ និង​បោះ​ឆ្នោត​សម្រាប់​បទ​ចម្រៀង​ដែល​និង​ត្រូវ​ប្រគុំ​នៅ​ការ​ប្រកួត​ ”2018 Russia World Cup”។​ ហើយ​ការ​ស្ទង់​មតិ​នេះ​បាន​ធ្វើ​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​ដូចជា​ Instagram, Facebook, Twitter និង​ VK។​

EXO និង​ BTS មាន​ប្រជា​ប្រិយ​ភាព​ទូទាំង​ពិភព​លោក​ក្នុង​អំឡុង​ពេល​ធ្វើ​ការ​បោះ​ឆ្នោត​ខណះ​ដែល​ពួកគេ​បាន​ក្លាយ​ជា​បេក្ខភាព​សម្រាប់​បទ​ចម្រៀង​ដែល​ឈ្នះ​ ហើយ​ក៏​អរ​គុណ​ដល់​អ្នក​គាំ​ទ្រ​របស់​ពួកគេ​ដែល​​​បាន​ជួយ​អោយ​ក្រុម​តារា​ចម្រៀង​កូរ៉េ​ទាំង​ពីរ​នេះ​បាន​ឈ្នះ​ផង​ដែរ។​

នៅ​ថ្ងៃ​ទី​ ៩​ខែ​កក្កដា​ FIFA World Cup បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ BTS ជាមួយ​និង​បទ​ “Fake Love”​ ទទួល​បាន​សម្លេង​គាំទ្រ​ច្រើន​បំផុត​នៅ​លើ​ Instagram ខណះ​ពេល​ដែល​ Exo បាន​ធ្វើ​ការ​ស្ទង់​មតិ​នៅ​លើ​ Twitter តាមរយះ​បទ​ “Power” ហើយ​បទ​ចម្រៀង​ទាំង​ពីរ​នឹង​ត្រូវ​ប្រគុំ​នៅ​ក្នុង​ពហុ​កីឡា​ដ្ឋាន​នៅ​ឆ្នាំ​ ២០១៨​នេះ៕​

ប្រែសម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here