លោក Steve Aoki បានប្រកាសពីបទចម្រៀង “The Truth Untold” Remix version របស់ក្រុមតារាចម្រៀងប្រុស BTS ដែលនឹងបញ្ចេញនៅក្នុងខែនេះ ហើយគាត់ចង់បានមតិយោបល់ពីអ្នកគាំទ្ររបស់ BTS ថាលោកគួរតែបញ្ចេញនៅថ្ងៃណា។
វាមិនទាន់បានមួយសប្ដាហ៍ស្រួលបួលផងបន្ទាប់ពីថ្ងៃដែលលោក Steve Aoki បានប្រាប់ពីពត៍មានដ៏គួរអោយរំភើបមួយថាគាត់កំពុងរៀបចំកែច្នៃនូវបទចម្រៀង The Truth Untold សារឡើងវិញក្នុង Remix Version នៃការសហការចុងក្រោយរបស់គាត់ចាមួយ BTS ហើយគាត់ក៏បានបន្តទៀតថាការបញ្ចេញនូវបទចម្រៀងនេះអាចលឿនជាងការកំណត់ដែលអាចធ្វើអោយអ្នកទាំងអស់គ្នានឹកស្មានមិនដល់។
ផលិតករអាមេរិករូបនេះដំបូងបានប្រកាសអំពិការ Remix បទនេះសារជាថ្មីនៅថ្ងៃទី ២៧ ខែ មិថុនា។
So proud of the success of our song #TheTruthUntold that I had to start working on a remix that I can play in my sets. So far it sounds amazing. Can’t wait for u all to hear it. Debuting sooooon! @BTS_twt
— Pretender Aoki (@steveaoki) June 27, 2018
តែនៅពេលថ្មីៗនេះលោក Steve Aoki ទើបតែបង្ហោះសារមួយនៅលើគណនី Twitter ថាលោកនិងបញ្ចេញបទនេះនៅក្នុងខែកក្កដានេះ ហើយចង់បានមតិពីអ្នកគាំទ្រថាគួរបញ្ចេញនៅថ្ងៃណា ជាមួយនឹងការផ្ដល់យោបល់ជាច្រើនពីអ្នកគាំទ្រយើងទាំងអស់គ្នានឹងត្រូវរង់ចាំមើលទាំងអស់គ្នាថាលោក Steve Aoki និងជ្រើសរើសថ្ងៃណាក្នុងខែនេះដើម្បីបញ្ចេញបទចម្រៀងនេះ។
I’m thinking ? what festival to drop #thetruthuntoldremix but I’ll tell u I drop it THIS MONTH (JULY). Check my tour dates and give me your suggestions
— Pretender Aoki (@steveaoki) July 1, 2018
ប្រែសម្រួល ៖ RathDy