លោក Yang Hyun Suk បានបញ្ជាក់ថា Seungri សមាជិកក្រុម BigBang គឺជាសមាជិកបន្ទាប់ក្នុងផលិតកម្ម YG ដែលនឹងធ្វើការវិលត្រលប់មកវិញ។
នៅថ្ងៃទី ២២ ខែ មិថុនានេះលោក Yang Hyun Suk បានធ្វើការបង្ហើបនូវពត័មានរបស់សិល្បករបន្ទាប់ដែលនឹងធ្វើការវិលត្រលប់មកវិញបន្ទាប់ពីក្រុម Black Pink ។ ហើយអ្នកបន្ទាប់នោះគឺជា Seungri ដែលនឹងត្រលប់មកវិញជាមួយនឺងអាល់ប៊ុមទោលដំបូងរបស់គេ។
លោក Yang Hyun Suk នាយកផលិតកម្ម YG បានសរសេរនៅក្នុងគណនី Instragram ថា ”វាមានអារម្មណ៍ថាមានសម្ពាធច្រើននៅពេលចាប់ផ្ដើមដំបូងនៃការបង្កើតអាល់ប៊ុមដំបូងមួយសំរាប់គាត់ចាប់តាំងពីគាត់ក្លាយជាសមាជិកម្នាក់នៃក្រុម BigBang, ប៉ុន្តែបន្ទាប់ពីបញ្ចប់វារួច អ្នកមិនអាចឯកភាពអោយប្រាកដថាគាត់គឺជាសមាជិកម្នាក់នៃក្រុម BigBang នោះទេ….. Seungri គឺជា hitter ទី៥ របស់ផលិតកម្ម YG នៅឆ្នាំ ២០១៨ នេះ”
ប្រែសម្រួល ៖ RathDy